អ្វីដែលយើងត្រូវការ
ក្នុងពេលកន្លងមកនេះ ខ្ញុំបានទទួលដំណឹងដ៏សោកសៅជាបន្តបន្ទាប់ ពីមិត្តភ័ក្រ និងពួកជំនុំ។ កូនស្រីរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាកចោលប្តី និងកូនៗរបស់នាង។ ថ្មីៗនេះ ខ្ញុំក៏បានទទួលដំណឹងពីបុរសជាឪពុកមួយចំនួន ដែលបានបាត់បង់កូនប្រុសវ័យជំទង់ នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ក្រោយមក ខ្ញុំក៏បានដឹងថា ពួកចាស់ទុំ ដែលជាបង្គោលនៃពួកជំនុំ កំពុងមានបញ្ហាសុខភាពជាច្រើន បន្ទាប់ពីបានចូលនិវត្តន៍។ អ្នកប្រហែលជាធ្លាប់ឮដំណឹងអាក្រក់ដូចនេះ ហើយអ្នកក៏ប្រហែលជាមានរឿងដ៏សោកសៅផ្ទាល់ខ្លួនផងដែរ។
តើយើងទៅរកជំនួយ នៅទីណា ពេលដែលការលំបាក និងការឈឺចាប់ កំពុងតែអង្រួនសេចក្តីជំនឿរបស់យើង ហើយកំពុងឆក់យកដំណក់ចុងក្រោយ នៃសេចក្តីអំណររបស់យើងនោះ? ស្ថិតក្នុងស្ថានភាពបែបនេះ យើងគួរតែទៅរកបទគម្ពីរ ២កូរិនថូស ១:៣ ដែលពេញទៅដោយ សេចក្តីសង្ឃឹម ជំនួយ និងភាពដែលអាចធ្វើទៅរួច។ ក្នុងបទគម្ពីរនេះ យើងអាចកត់សំគាល់ឃើញថា ការសរសើរដំកើង ដែលសាវ័កប៉ុលមានចំពោះព្រះ គឺមានពីរផ្នែក(សូមចាំថា មនុស្សភាគច្រើន មិនដែលមានការតស៊ូ និងបញ្ហាច្រើនដូចសាវ័កប៉ុលឡើយ)។ ទីមួយ : គាត់បានសរសើរដំកើងព្រះ ដែលមិនគ្រាន់តែជាព្រះរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាព្រះ និងព្រះវរបិតារបស់ព្រះយេស៊ូវ។ ដូចនេះ សូមពិចារណា អំពីអំណាច និងសេចក្តីស្រឡាញ់ ដែលមាននៅក្នុងទំនាក់ទំនងនេះចុះ។
បន្ទាប់មក គាត់មានដំណឹងកាន់តែល្អជាងនោះទៀត សម្រាប់យើង គឺថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់ជាព្រះដែលមានសេចក្តីមេត្តា និងការអាណិតអាសូរ។…
កំហុសដែលលាក់កំបាំង
មានកំហុសឆ្គងមួយ បានកើតឡើងក្នុងវិស័យកីឡា តែវាមិនមែនជាកំហុស ដែលបានកើតមានជាលើកទីមួយ ហើយក៏មិនមែនជាលើកចុងក្រោយដែរ។ ប៉ុន្តែ ការលើកយករឿងនេះមកនិយាយ ប្រហែលជាអាចជួយយើង មិនឲ្យមានកំហុសដ៏អាម៉ាស់ដូចនេះដែរ។
គេបានកត់សំគាល់ឃើញថា គ្រូបង្វឹកបាល់ទាត់មហាវិទ្យាល័យម្នាក់ មានបុគ្គលិកលក្ខណៈជាគ្រីស្ទបរិស័ទដ៏ល្អ ប៉ុន្តែ ក្រោយមក គាត់ក៏បានលាឈប់ពីការងារ ដោយក្តីអាម៉ាស់ បន្ទាប់ពីគេបានរកឃើញថា គាត់បានបំពានច្បាប់ ដែលបានចែងយ៉ាងច្បាស់ ដោយសមាគមន៍ជាតិអត្តពលិក នៃមហាវិទ្យាល័យ។ មានអត្ថបទទស្សនាវត្តីមួយ បានធ្វើសេចក្តីសន្និដ្ឋានថា “ភាពស្អាតស្អំរបស់គាត់ ស្ថិតនៅក្នុងចំណោមរឿងដ៏គួរឲ្យសង្ស័យបំផុត ក្នុងកីឡាបាល់ទាត់មហាវិទ្យាល័យ”។ ពេលនោះ ជាពេលដ៏អាម៉ាស់បំផុត សម្រាប់គ្រូបង្វឹករូបនេះ ប៉ុន្តែ យើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះនរណាក៏អាចជួបរឿងដ៏អាម៉ាស់ដូចនេះដែរ។ អារក្សតែងតែតាមល្បួងយើងម្នាក់ៗ ឲ្យធ្វើអ្វីមួយលួចលាក់ នៅក្នុងជីវិតរបស់យើង ដែលនាំឲ្យប៉ះពាល់ព្រះកិត្តិនាមរបស់ព្រះអម្ចាស់។ ជាការពិតណាស់ យើងសុទ្ធតែអាចធ្វើឲ្យខ្លួនឯងមានភាពស្អាតស្អំ ឬមានទីបន្ទាល់ល្អតែសម្បកក្រៅ។
យើងសុទ្ធតែងាយរងគ្រោះ ដោយសារការល្បួងផ្សេងៗ។ ដូចនេះ តើយើងអាចឈ្នះការល្បួងដោយរបៀបណា? ដើម្បីឈ្នះការល្បួង យើងត្រូវទទួលស្គាល់ថា ការល្បួងអាចកើតមានចំពោះមនុស្សគ្រប់គ្នា(១កូរិនថូស ១០:១៣)។ យើងត្រូវដឹងអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការចាញ់ការល្បួង(យ៉ាកុប ១:១៣-១៥)។ យើងត្រូវចេះជួយជ្រោងគ្នាឡើង(សាស្តា ៤:៩-១២)។ ហើយយើងត្រូវទូលសូមឲ្យព្រះជួយយើង ដើម្បីកុំឲ្យដួលចុះ(ម៉ាថាយ ២៦:៤១)។ មានតែព្រះគុណ និងអំណាចរបស់ព្រះទេ ដែលអាចជួយយើង មិនឲ្យដួលចុះ ហើយជួយលើកយើងឡើង…
បម្រើឲ្យបានល្អ ដោយអំណរ
កាលពី១១ឆ្នាំមុន ថ្ងៃ២៨ សីហា គឺជាថ្ងៃ ដែលមិត្តសម្លាញ់របស់ខ្ញុំ គឺលោក ខឺត ឌើហាន(Kurt De Haan)បានចេញទៅក្រៅ ដើម្បីរត់ហាត់ប្រាណ នៅពេលបាយថ្ងៃត្រង់ ហើយគាត់ក៏បានលាចាកលោក លែងត្រឡប់មកវិញ ជារៀងរហូត។ គាត់ជាអ្នកគ្រប់គ្រង ផ្នែកកែសម្រួលអត្ថបទនៃ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ គាត់បានទទួលមរណៈភាព ដោយសារជម្ងឺគាំងបេះដូង នៅថ្ងៃអង្គារ៍ នារដូវក្តៅ។ ក្នុងចំណោមពួកយើង ដែលធ្លាប់ធ្វើការជាមួយលោកខឺត មានអ្នកខ្លះ នៅតែដាក់តាំងវត្ថុអនុស្សាវរីយរបស់គាត់នៅក្នុងការិយាល័យ ដើម្បីនឹកចាំពីគាត់។
តួយ៉ាង នៅលើជញ្ជាំងខ័ណ្ឌនៃកូនបន្ទប់ធ្វើការរបស់ខ្ញុំ ខ្ញុំបានដាក់តាំងវត្ថុអនុស្សាវរីយចុងក្រោយ ដែលខ្ញុំបានទទួលពីលោកខឺត កាលគាត់នៅរស់។ វាបានរំឭកខ្ញុំ អំពីភាពហ្មត់ចត់ដែលគាត់មាន ក្នុងនាមជាអ្នកកែសម្រួលអត្ថបទម្នាក់ ដែលចង់បកស្រាយព្រះបន្ទូលព្រះ ឲ្យត្រឹមត្រូវ និងល្អប្រសើរ។ មិត្តរួមការងាររបស់យើងម្នាក់ទៀត ក៏បានដាក់តាំងសំណុំសន្លឹកសៀវភៅចុងក្រោយមួយដុំ ដែលលោកខឺតបានឆ្មូល ហើយបោះទៅកន្លែងធ្វើការរបស់នាង ហើយសំណុំក្រដាស់មួយនោះ បានធ្វើឲ្យនាងនឹកចាំថា គាត់ជាមនុស្សដែលចូលចិត្តភាពរីករាយក្នុងជីវិត។
គ្រប់ពេលដែលយើងនិយាយគ្នា អំពីលោកខឺត និងអំពីទំហំនៃការនឹករឭក ដែលយើងមានចំពោះគាត់ យើងក៏បានពិភាក្សាគ្នា អំពីការដែលគាត់មានបុគ្គលិកលក្ខណៈចូលចិត្តភាពរីករាយ ទន្ទឹមនឹងពេលដែលគាត់ខំសង្វាតធ្វើការឲ្យបានល្អប្រសើរបំផុត។ គាត់ខិតខំធ្វើការងារ ហើយក៏ស្រឡាញ់ជីវិតរបស់គាត់ផងដែរ។ គាត់បានខំបង្រៀនព្រះបន្ទូលព្រះ តាមរបៀបដ៏ត្រឹមត្រូវ ហើយទន្ទឹមនឹងនោះ គាត់ក៏មានអំណរ ក្នុងជិវិតរបស់គាត់ផងដែរ។…
អ្នកឈ្នះ និងអ្នកចាញ់
ពេលដែលការប្រកួតកីឡាបាល់ឱប អិនអេហ្វអ៊ែល(NFL)បានបញ្ចប់ ក្រុមឆ្នេរបៃតង ភែកឃ័រ(Green Bay Packers) បានអបអរសាទរជ័យជម្នះ ដែលខ្លួនដណ្តើមបានពីក្រុមខ្លាឃ្មំឈីកាហ្កូ(Chicago Bears)។ ពេលនោះ លីសា(Lisa)កូនស្រីរបស់ខ្ញុំ បានកត់សំគាល់ឃើញថា អេលីណា(Eliana)កូនស្រីរបស់នាង ដែលមានអាយុ៤ឆ្នាំកំពុងតែយំ ក្នុងព្រឹត្តិការណ៍នោះ។ ការនេះដូចជាចម្លែក ព្រោះឪពុកម្តាយរនាងមិនបានខ្វល់ថា ក្រុមណាឈ្នះឬចាញ់ឡើយ។ ពេលដែលលីសាសួរអេលីណាថា ហេតុអ្វីបានជានាងយំ នាងក៏ឆ្លើយថា “ព្រោះខ្ញុំអាណិតក្រុមខ្លាឃ្មំ។ មើលទៅពួកគេ ដូចជាស្រងូតស្រង៉ាត់ណាស់”។
ត្រង់ចំណុចនេះ តើក្មេងតូចដែលមិនទាន់បានចូលរៀននេះសាលាមេត្តេយ្យនេះ បានបង្រៀនយើងអ្វីខ្លះ អំពីការអាណិតអាសូរ? ក្នុងពិភពលោកនេះ គេឲ្យតម្លៃយ៉ាងខ្លាំងទៅលើអ្នកឈ្នះ ខណៈពេលដែលអ្នកចាញ់ត្រូវគេបដិសេធ បំភ្លេច និងត្រូវគេនិយាយអាក្រក់ តែទន្ទឹមនឹងនោះ យើងចាំបាច់ត្រូវចាំថា មនុស្សត្រូវការការអាណិតអាសូរ។ ពេលដែលយើងឃើញអ្នកដទៃ កំពុងបាត់បង់អ្វីមួយ តើយើងនឹងស្ម័គ្រចិត្តសម្រក់ទឹកភ្នែកជាមួយពួកគេ និងឱបពួកគេ ហើយជួយពួកគេឬទេ?
មានបទគម្ពីរជាច្រើន ដែលបានលើកទឹកចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដោយចិត្តក្តួលអាណិត។ បទគម្ពីរភីលីព ២:១-៣ បានប្រាប់យើង ឲ្យគិតអំពីប្រយោជន៍អ្នកដទៃ ឲ្យលើសជាងខ្លួនឯង គឺមិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បទគម្ពីរ ១ពេត្រុស ៣:៨-១២ បានរំឭកយើងថា ការអាណិត គឺជាការរាប់អ្នកដទៃ “ជាបងប្អូន” ហើយម្យ៉ាងទៀត បទគម្ពីរកូឡូស…
តើមកពីភពព្រះអង្គារឬ?
អ្នកវិទ្យាសាស្រ្តបានជឿថា ជីវិតអាចកើតមានដំបូងបំផុតនៅភពព្រះអង្គារ ហើយផ្លាស់ទីមកភពផែនដី។ ក្នុងការស្រាវជ្រាវនេះ មានអ្នកអាវកាសម្នាក់ បានសន្និដ្ឋានថា “មីក្រុបដែលមកពីភពអង្គារ បានធ្លាក់មកលើផែនដី បន្ទាប់ពីផែនដីទើបតែករកើតជាភព ហើយកូនចៅជំនាន់ក្រោយនៃមីក្រុបនោះ កំពុងតែបន្តមានជីវិតនៅលើផែនដីនេះ ហើយកូនចៅរបស់មីក្រុបនោះ គឺយើងរាល់គ្នាហ្នឹងឯង”។
មានអ្នកវិទ្យាសាស្ត្រប្រុសស្រីមួយចំនួន កំពុងមើលទៅអាវកាស នៅខាងក្រៅភពផែនដី ដើម្បីស្វែងរកឲ្យឃើញថាតើជីវិតនៅផែនដីមានប្រភពមកពីណា។ ពួកគេមិនបានជឿការបកស្រាយរបស់ព្រះគម្ពីរដែលបានចែងថា ព្រះបានដាក់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ នៅលើផែនដី តាមរយៈការបង្កើត តាមរបៀបដ៏អស្ចារ្យទេ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យជីវិតមីក្រុបដែលគេបានសន្និដ្ឋាននោះ អាចចាប់ផ្តើមមាននៅលើភពដ៏យ៉ាប់យ៉ឺននោះបាន? សំណួរដែលសំខាន់ជាងនេះ ដែលយើងត្រូវសួរនោះគឺ : តើហេតុអ្វីបានជាគេពិបាកទទួលស្គាល់ម្ល៉េះថា ពិភពផែនដី(ដែលជាកន្លែងដ៏ពិសេសខុសគេ ដែលអាចឲ្យជីវិតកើតមានបាន) គឺជាកន្លែងដែលព្រះបានបង្កើត និងដាក់មនុស្ស និងសត្វឲ្យរស់នៅ?
មនុស្សមានការពិបាក នៅក្នុងការទទួលស្គាល់ថា ជីវិតរបស់មនុស្សបានកើតឡើង ពីខ្យល់ដង្ហើមរបស់ព្រះតាមរបៀបដ៏អស្ចារ្យ(លោកុប្បត្តិ ២:៧) តែទន្ទឹមនឹងនោះ ពួកគេបានសម្រេចចិត្តជឿលើការអស្ចារ្យ មួយប្រភេទទៀត ដែលមានលក្ខណៈខុសស្រឡះ ពីការអស្ចារ្យរបស់ព្រះ គឺពួកគេជឿលើការអស្ចារ្យនៃជីវិត ដែលកើតឡើងដោយឯកឯង ដោយគ្មានការបណ្តាល។ ពួកគេប្រហែលជាត្រូវស្តាប់យោបល់ ដែលព្រះមានមកកាន់លោកយ៉ូបថា “ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន”(យ៉ូប ៣៧:១៤)។ ហើយពួកគេប្រហែលជាគួរតែព្យាយាមឆ្លើយសំណួរ ដែលព្រះទ្រង់បានសួរថា “តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង?”(៣៨:៤)។…
បណ្តាលមកពីអ្វី?
មានពេលមួយ ទីធ្លាខាងមុខផ្ទះរបស់ខ្ញុំបានជួបបញ្ហាមួយ។ ខ្ញុំមិនអាចមើលដឹងថា វាកំពុងមានបញ្ហាអ្វីទេ ប៉ុន្តែ ខ្ញុំដឹងថា មានអ្វីម្យ៉ាងកំពុងបង្ករឲ្យមានការខូចខាតនេះ។ បន្ទាប់ពីបានតាមដានមើលយ៉ាងដិតដល់ ខ្ញុំក៏រកឃើញថា បញ្ហានោះគឺកំពុងតែបង្ករឡើងដោយពពួកសត្វកំពីងដូង។ កាលពីពេលកន្លងមក ខ្ញុំបានកាត់តម្រឹមស្មៅក្នុងទីធ្លារបស់ខ្ញុំបានយ៉ាងស្អាត តែពពួកសត្វដែលកំពុងស្រេកឃ្លានអាហារទាំងនោះ បានវាចុះឡើងៗស្វែងរកអាហារ ក្នុងរន្ធក្រោមទីធ្លានោះ ធ្វើឲ្យខូចស្មៅរបស់ខ្ញុំ។
យ៉ាងណាមិញ ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់ជួបបញ្ហា ដែលបង្ករឡើង ដោយការអ្វីដែលគេបានធ្វើ ដោយលាក់កំបាំងផងដែរ(យ៉ូស្វេ ៧)។ ពេលដែលពួកគេកំពុងប្រឈមមុននឹងបញ្ហានោះ ពួកគេមិនអាចមើលដឹងថា មូលហេតុ បណ្តាលមកពីអ្វីទេ។ មានការអ្វីមួយ ដែលត្រូវបានធ្វើដោយកំបាំងពីភ្នែកពួកគេ ដែលកំពុងបណ្តាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរ។ បញ្ហានោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ពេលដែលលោកយ៉ូស្វេបានបញ្ជូនទ័ព៣ពាន់នាក់ ចូលវាយលុកស្រុកអៃយ។ ទោះពួកគេមានគ្មានល្មមនឹងអាចវាយឈ្នះកងទ័ពដ៏តូចរបស់សាសន៍អៃយក៏ដោយ ក៏ពួកគេនៅតែទទួលបរាជ័យដដែល។ ពួកសាសន៍អៃយក៏បានស្ទាក់វាយពួកអ៊ីស្រាអែល ធ្វើឲ្យពួកគេស្លាប់អស់៣៦នាក់ ហើយក៏បានបណ្តេញពួកគេឲ្យត្រឡប់ទៅវិញ។ ពេលនោះ លោកយ៉ូស្វេមិនបានដឹងថា ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងទេ។ បន្ទាប់មក ព្រះទ្រង់ក៏បានពន្យល់អំពីបញ្ហាលាក់កំបាំងនោះថា ក្នុងចំណោមទ័ពរបស់គាត់ មានបុរសម្នាក់ឈ្មោះ អេកាន បានបំពានព្រះរាជបញ្ជាដែលបានដាក់ចេញយ៉ាងច្បាស់ ហើយបានលួចយក “របស់ដែលត្រូវបណ្តាសារ” ពីក្រុងយេរីខូមក(យ៉ូស្វេ ៧:១១)។ ដូចនេះ ទាល់តែពួកគេបានរកឃើញអំពើបាបដែលបានលាក់កំបាំងនោះ ហើយយកវាមកដោះស្រាយ ទើបពួកអ៊ីស្រាអែលទទួលបានជ័យជម្នះ។
អំពើបាបដែលលាក់កំបាំង បណ្តាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរ។ យើងត្រូវយកវាមកបើកបង្ហាញ ហើយដោះស្រាយវាឲ្យបានដាច់ស្រេច ពុំនោះទេ យើងនឹងជួបបរាជ័យជាក់ជាមិនខាន។—Dave…
មិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះវីលាម
មានពេលមួយយើងបានធ្វើដំណើរ ទៅសួរសុខទុក្ខកុមារពិការផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងមជ្ឈមណ្ឌលមួយ ក្នុងក្រុងខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេលយើងចេញពីឡានក្រុង ចូលទៅក្នុងផ្ទះនោះ ខ្ញុំមិនបានរំពឹងថា បានជួបកីឡាករបាល់ទាត់ណាម្នាក់ឡើយ។ ខណៈពេលដែលក្រុមចម្រៀងក្មេងជំទង់ និងអ្នកមើលខុសត្រូវយុវជនដទៃទៀតបានបំបែកជួរ ហើយបានដើរទៅរកក្មេងៗដើម្បីឱប ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងលេងជាមួយពួកគេ ខ្ញុំក៏បានជួបយុវជនម្នាក់ឈ្មោះវីលាម(William)។
កាលនោះ ខ្ញុំមិនបានដឹងច្បាស់ថា គ្រូពេទ្យបានរកឃើញថា វីលាមមានជម្ងឺអ្វីទេ ប៉ុន្តែ មើលទៅគាត់ ហាក់ដូចជាកំពុងមានជម្ងឺពិការផ្នែកសតិបញ្ញា។ មុននោះ ខ្ញុំបានយកបាល់ទាត់មួយចេញពីក្នុងឡានក្រុង ដូចនេះ ខ្ញុំក៏បានបោះបាល់នោះទៅវីលាមថ្មមៗ តែគាត់ចាប់មិនជាប់ ហើយបាល់ក៏ធ្លាក់ទៅដី។
ប៉ុន្តែ ពេលដែលខ្ញុំរើសបាល់នោះឡើង ហើយដាក់វានៅក្នុងដៃរបស់គាត់ គាត់ក៏បានកាន់វាយឺតៗ រហូតដល់ពេលដែលគាត់ត្រូវចិត្ត។ បន្ទាប់មក វីលាមក៏បានផ្អែកទៅលើជញ្ជាំងរបង ដើម្បីទប់ខ្លួនឲ្យនឹង រួចក៏បានបោះបាល់នោះមកខ្ញុំ ដោយបង្វិលបាល់យ៉ាងល្អឥតខ្ចោះ។ យើងក៏បានលេងបោះបាល់ទៅវិញទៅមក អស់រយៈពេល៤៥នាទី។ នៅថ្ងៃនោះ គាត់បានធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់ថា ខ្ញុំក៏បានធ្វើឲ្យគាត់ប៉ះពាល់ចិត្តផងដែរ។ គាត់បានធ្វើឲ្យខ្ញុំរៀនបានថា យើងគ្រប់គ្នាសុទ្ធតែមានភាពចាំបាច់ នៅក្នុងរូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ(១កូរិនថូស ១២:២០-២៥)។
ជាញឹកញាប់ មនុស្សយើងច្រើនតែបដិសេធអ្នកណាដែលមានភាពខុសប្លែកពីខ្លួន។ ប៉ុន្តែ អ្វីដែលយើងអាចរៀនសូត្របានពីវីលាមនោះ គឺថា សេចក្តីអំណរអាចកើតមាន ពេលដែលយើងទទួលអ្នកដទៃ និងឆ្លើយតបចំពោះគេ ដោយចិត្តអាណិតអាសូរ។ តើនៅក្នុងជីវិតរបស់អ្នក…
គ្រូបង្រៀន ដែលល្អបំផុត
ពេលខ្ញុំជជែកគ្នាជាមួយយុវជន អំពីការរៀបចំខ្លួនសម្រាប់ពេលអនាគត ខ្ញុំក៏បានឮពួកគេនិយាយ យ៉ាងដូចនេះថា “យើងត្រូវចូលប្រលូកក្នុងលោកិយ ដើម្បីដកពិសោធន៍នឹងស្ថានភាពដែលមានការមិនគោរពប្រតិបត្តិព្រះ និងដកពិសោធន៍ជាមួយមនុស្សដែលមិនកោតខ្លាចព្រះ ដើម្បីមានការរីកលូតលាស់ឲ្យកាន់តែរឹងមាំឡើង”។
ការមានគំនិតបែបនេះ បានលេបត្របាក់គ្រីស្ទបរិស័ទជាច្រើន ដែលមិនទាន់ពេញវ័យខាងវិញ្ញាណ ហើយនៅទី បំផុតក៏បាននាំឲ្យពួកគេ ងាកមកទាស់ប្រឆាំងនឹងព្រះវិញ។ ជាការពិតណាស់ យើងកំពុងរស់នៅក្នុងលោកិយស្រាប់ហើយ(យ៉ូហាន ១៧:១៥) ហើយយើងក៏បានចូលទៅ ក្នុងស្ថានភាពជាច្រើនរបស់អ្នកមិនជឿព្រះ ដូចជា នៅសាលារៀន នៅកន្លែងធ្វើការ និងនៅក្នុងតំបន់យើងរស់នៅជាដើម តែយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការចូលទៅក្នុង ស្ថានភាពទាំងនេះ អាចនាំឲ្យយើងឱបក្រសោបយក ទស្សនវិជ្ជាដែលមិនគោរពប្រតិបត្តិព្រះ។ តែយើងគ្រប់គ្នាអាចមានភាពពេលវ័យឆាប់រហ័សជាង ពេលយើងអនុវត្តតាមសេចក្តីបង្រៀនរបស់ព្រះ ដូចដែលបានចែងក្នុងទំនុកតម្កើង ១:១។
ទីមួយ យើងមិនត្រូវធ្វើការសម្រេចចិត្ត និងជ្រើសរើស តាម “ការប្រឹក្សារបស់មនុស្សដែលមិនកោតខ្លាចព្រះឡើយ”។ ទីពីរ យើងមិនគួរចូលទៅក្នុងកន្លែង ដែលមនុស្សមិនស្គាល់ព្រះយេស៊ូវ អាចជះឥទ្ធិពលអាក្រក់ មកលើការពិចារណារបស់យើងឡើយ។ ទីបី យើងមិនគួរទុកចិត្ត និងមានការយល់ស្រប ចំពោះអ្នកដែលចម្អកឲ្យព្រះ ព្រះបន្ទូលទ្រង់ និងតួនាទីដែលទ្រង់មាន ក្នុងជីវិតរបស់យើងឡើយ ពុំនោះទេ យើងនឹងយល់ថា គំនិតរបស់គេហាក់ដូចជាត្រឹមត្រូវចំពោះយើងហើយ។
ការប្រឹក្សាដែលមានប្រភពមកពីមនុស្សដែលមិនកោតខ្លាចព្រះ នាំឲ្យយើងដើរចេញពីព្រះ។ ផ្ទុយទៅវិញ យកល្អ យើងត្រូវទទួលការបណ្តុះបណ្តាល ការត្រួសត្រាយផ្លូវ និងយោបល ពីព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះ…
របៀបចូលនគរស្ថានសួគ៌
កាលខ្ញុំកំពុងធ្វើការជាគ្រូបង្រៀនសិស្សថ្នាក់ទី២ និងទី៣ នៅឯសាលាព្រះគម្ពីរវិស្សមកាល របស់ពួកជំនុំយើង ខ្ញុំបានសម្រេចចិត្តឲ្យអំណោយ ដល់សិស្សទាំង២៥នាក់ នៅថ្ងៃចុងក្រោយ។ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេថា ដើម្បីទទួលបាននូវរង្វាន់នេះ ពួកគេម្នាក់ៗត្រូវឆ្លើយសំណួរមួយ គឺ “តើមនុស្សម្នាក់ៗអាចឡើងនគរស្ថានសួគ៌បានដោយរបៀបណា?
វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពេលដែលបានឮក្មេងអាយុ៩ និង១០ឆ្នាំឆ្លើយសំណួរមួយនេះ។ មានពួកគេជាច្រើននាក់បានឆ្លើយយ៉ាងច្បាស់ថា មនុស្សអាចទទួល សេចក្តីសង្គ្រោះ តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ ក្នុងចំណោមក្មេងទាំងនេះ មានអ្នកខ្លះមិនទាន់យល់អត្ថន័យនៃដំណឹងល្អនៅឡើយ បានជាមានម្នាក់ឆ្លើយថា “យើងត្រូវធ្វើជាមនុស្សល្អ ហើយទៅរៀន ក្នុងថ្នាក់រៀនថ្ងៃអាទិត្យ”។ ហើយមានម្នាក់ទៀតបានសួរ ទាំងស្ទាក់ស្ទើរ “តើយើងត្រូវអធិស្ឋានទៅព្រះមែនទេ?” ហើយនៅមានម្នាក់ទៀតឆ្លើយថា “បើយើងប្រព្រឹត្តល្អ ចំពោះមិត្តភ័ក្រ ហើយស្តាប់បង្គាប់ម៉ាក់ប៉ាក នោះយើងនឹងបានសង្រ្គោះហើយ”។
ខ្ញុំក៏បានព្យាយាមពន្យល់ក្មេងៗទាំងអស់នោះ ដោយសុភាព អំពីសេចក្តីសង្រ្គោះ ដែលយើងទទួលបាន តាមរយៈជំនឿលើព្រះគ្រីស្ទ ដែលទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយបានរស់ពីសុគតឡើងវិញ។ ទន្ទឹមនឹងនោះ ខ្ញុំក៏យល់ថា ក្មេងៗទាំងនេះ គឺជាដំណាងឲ្យមនុស្សជាច្រើនសណ្ឋិក នៅក្នុងលោកិយនេះ ដែលមិនទាន់បានយល់អត្ថន័យ នៃដំណឹងល្អនៅឡើយ។ ចុះចំណែកអ្នកវិញ? តើការយល់ដឹងរបស់អ្នក អំពីសេចក្តីសង្គ្រោះ ផ្អែកទៅលើសេចក្តីពិតក្នុងព្រះគម្ពីរឬ? ចូរពិចារណាអំពីសារៈសំខាន់នៃការអ្វី ដែលព្រះយេស៊ូវបានធ្វើសម្រាប់អ្នកចុះ។ គឺដូចដែលមានសេចក្តីចែងថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវទៅ”(កិច្ចការ ១៦:៣១)។ ក្មេងទាំងនោះអាចទទួលអំណោយដោយឥតគិតថ្លៃ…
តើឈប់សិន ឬទៅមុខទៀត?
មានពេលមួយ រាស្រ្តអ៊ីស្រាអែលបានជួបភាពទាល់ ច្រក។ បន្ទាប់ពីពួកគេបានរួចចេញពីភាពជាទាសករ និងបានចាកចេញពីនគរអេស៊ីព្ទ មិនទាន់បានយូរប៉ុន្មានផង ពួកគេក៏បានក្រឡេចមកក្រោយ ឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់ចិត្ត។ ពេលនោះពួកគេឃើញដីហុយទ្រលោមពីចម្ងាយ កំពុងបោះពួយសំដៅមករកពួកគេ ហើយនៅក្នុងដីហុយទ្រលោមនោះ ឃើញមានកងទ័ពដ៏ច្រើនសណ្ឋឹក។ “ជម្ងឺ”របស់ស្តេចផារ៉ោនបានរើឡើងទៀតហើយ គឺជម្ងឺនៃចិត្តរឹងទទឹង(និក្ខមនំ ១៤:៨)។ នៅទីបំផុត ស្តេចផារ៉ោន ក៏បានបញ្ជារទោះចម្បាំង ឲ្យដេញតាមលោកម៉ូសេ និងពួកបណ្តាជនរបស់គាត់។
ពេលកងទ័ពអេស៊ីព្ទដេញតាមពួកគេជិតទាន់ហើយ អ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រូវបាត់បង់។ ពួកគេទាល់ច្រកហើយ ព្រោះមានសមុទ្រដ៏ធំល្វឹងល្វើយ នៅខាងមុខ ហើយនៅខាងក្រោយ មានទ័ពសត្រូវដ៏ច្រើនសណ្ឋឹក។ ពួកគេភ័យស្លត់យ៉ាងខ្លាំង ហើយស្រែកឲ្យលោកម៉ូសេ និងព្រះជួយ។
លោកម៉ូសេ និងព្រះអម្ចាស់ក៏បានឆ្លើយតប ដោយបង្គាប់ដល់ពួកគេ។ លោកម៉ូសេប្រាប់ពួកគេថា “ចូរឈរឲ្យនឹង ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះអម្ចាស់”(១៤:១៣)។ ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលថា “ចូរដើរទៅមុខ”(ខ.១៥)។ បើស្តាប់មួយភ្លែតទៅ ការបង្គាប់ទាំងពីរនេះហាក់ដូចជាមានភាពផ្ទុយគ្នា ប៉ុន្តែ ការបង្គាប់ទាំងពីរនេះសុទ្ធតែចេញមកពីព្រះអម្ចាស់ដូចគ្នា ហើយសុទ្ធតែត្រឹមត្រូវ។ ជាបឋម ពួកគេត្រូវ “ឈរឲ្យនឹង” ឬ“ឲ្យមាំមួន” ដើម្បីរង់ចាំទទួលការបង្គាប់មកពីព្រះអម្ចាស់។ ចុះបើសិនជាពួកគេស្រាប់តែនាំគ្នាសម្រុកចូលសមុទ្រក្រហម ដោយមិនបានទូលសួរព្រះជាមុនសិន តើនឹងមានរឿងអ្វីកើតឡើង? ប៉ុន្តែ ពេលដែលពួកគេឈរនឹងមួយកន្លែង ពួកគេក៏បានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់។ ពេលនោះអ្វីដែលពួកគេ ត្រូវធ្វើ គឺត្រូវបន្តដំណើរទៅមុខទៀត ហើយអ្វីដែលលោកម៉ូសេ ត្រូវធ្វើ គឺត្រូវលើកដំបងលូកដៃទៅលើសមុទ្រ…